top of page
Search

What is Salicylic Acid? Pros and Cons!

Updated: Mar 31, 2021

You’ve heard people talk about this acid everywhere especially when relating to treating blackheads and clogged pores. But do you know what it really does and what else it helps with? Salicylic Acid aka BHA, is the superstar ingredient known for treating many problems especially ACNE. Today let's explore what salicylic acid is and the benefits it has has on our skins.


What is Salicylic Acid?

Salicylic acid is an active ingredient derived from Willow Bark tree and it is an oil-soluble form that works best for oily and combination skin but don't worry, even dry and normal skins can benefit from this amazing ingredient. Also do not let the word "acid" put you off- the acid here is not the kind that eats up your flesh but a good acid for your skin. This ingredient is widely used for treating a lot of skin concerns as well as a great exfoliation recommended by all skincare lovers and dermatologists. So what does Salicylic do?



1. Clears Acne

Salicylic acid penetrates deep into the pores to remove excess oil and debris to prevent acne from forming. It also controls our sebum production which makes it ideal for those who have oily and acne-prone skin. It's a great ingredient that helps with fighting acnes and pimples.


2. Removes dead skin cells

BHA is an exfoliating ingredient which takes off the dead skin cells gently and safely in order for our skin to create new skin cells. It also helps to create a better texture and achieve a smoother skin.


3. Antibacterial

Salicylic acid fights against harmful bacteria that forms or touch our skin. That is why most dermatologists recommend those with acne to have a salicylic cleanser in their routine to control bacterias from forming.


4. Clears clogged pores

Salicylic acid can reach all the way to the oil glands, making it easy to clean off anything in the pores such as white heads and black heads. Clogged pores lead to white heads, closed comedones, black heads, acnes and visible large pores.


Salicylic Acid can be used for all skin types and is especially great for those with oily, combination and acne-prone skin types. It is also a great exfoliant to have.


How long does it take to work?

You can see noticeable results in at least 2 months of using Salicylic Acid. But a cleanser that has 2% salicylic acid can produce result within 2 weeks of consistent use.


Are there any side effects?

Since BHA is an exfoliating ingredient, it may cause our skin to go through a process called ‘purging’, which means having breakouts from hidden acnes laying under the skin. Purging usually lasts for one month and your skin will get better. If your skin does not get better you should take a break from the product and consult with a specialist. Not moisturizing properly or protecting your skin with sunscreen daily can also cause harms to our skin.


Salicylic acid is safe for all skin types but some might experience common side effects of using BHA that include tinging and stinging sensation, itching, peeling and hives. But if you're using a BHA in a cleansing/washing form, the side effects will go down than using a leave on BHA such as a BHA toner or treatment lotion.


Can pregnant women use Salicylic Acid?

The American College of Obstetricians and Gynecologists suggests that topical salicylic acid is safe to use while pregnant. However, just like anything else, you should always consult with your OB or doctor to make sure just because everyone is different and to get a specific suggestion for your situation. As long as the salicylic acid product you're using falls at 2% and below, it is safe to use. Avoid high percentage such as a BHA peel.


How to use Salicylic Acid products?

As an active ingredient, you should start low and slow with BHA products. If you have dry and sensitive skin, incorporate leave-on BHA twice a week then work your way up to at most 4 times a week. But if it is a wash-off form like cleanser, you can use daily and still observe how your skin reacts to it. If you have oily, combo and acne skin, you might tolerate better than dry and sensitive skins. Make sure to apply moisturizer after using BHA products as well as use a good amount of sunscreen during the day time and reapply when you stay under direct sunlight for long hours.


Skincare and take care

BESOMA



សម្រួលជាភាសាខ្មែរខាងក្រោម៖


ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់លឺពីសារធាតុផ្សំមួយដែលយើងឧស្សាហ៍ឃើញគេនិយាយពីវាច្រើនដង​។ ជាពិសេសផលិតផលដែលដាក់ថាជួយបន្ថយមុនសាច់ មុនក្បាលខ្មៅគឺភាគច្រើនតែងតែឃើញមានវា។ សារធាតុនោះគឺហៅថា “Salicylic Acid” ដូច្នេះថ្ងៃនេះយើងនឹងរៀនពីវាបន្ថែមជាមួយគ្នាថាតើវាជាអ្វី មានប្រយោជន៍អ្វីខ្លះ និងមានផលរំខានអ្វីខ្លះ។ តោះយើងទៅមើលទាំងអស់គ្នាខាងក្រោម៖


អ្វីទៅជាSalicylic Acid?

Salicylic Acid គឺជាសារធាតុផ្សំសកម្មមួយដែលអាចហៅម្យ៉ាងទៀតថា BHA ដែលបានមកពីដើមWillow Bark។ វាជាសារធាតុដែលអាចរលាយក្នុងខ្លាញ់ហើយជួយលាងសម្អាតរន្ធរោមបានល្អ និងជាមិត្តជិតស្និតរបស់ស្បែកប្រេង ចំរុះ និងមុន។ តែស្បែកធម្មតា និងស្បែកស្ងួតក៏ទទួលបានផលពីគ្រឿងផ្សំនេះផងដែរ។​ គ្រប់គ្នាអាចប្រើសារធាតុនេះបាន។


តើSalicylic Acidមានអត្ថប្រយោជន៍អ្វីខ្លះ?

១.​ កម្ចាត់មុន៖ វាអាចជ្រាបចូលជ្រៅទៅក្នុងរន្ធញើសដើម្បីសម្អាតប្រេង ធូលី និងកម្ទេចកម្ទីផ្សេងៗដើម្បីការពារកុំអោយកើតមុន។ វាក៏អាចគ្រប់គ្រងការផលិតខ្លាញ់របស់ស្បែកយើងដែលធ្វើឱ្យវាជាសារធាតុផ្សំមួយល្អបំផុតសម្រាប់អ្នកដែលមានស្បែក ខ្លាញ់និងងាយឡើងមុន។ វាជួយកម្ចាត់មុនបានល្អទៀតផង


២. ជម្រុះកោសិកាចាស់ស្រាលៗ៖ Salicylic Acid គឺជាសារធាតុជម្រុះកោសិកាចាស់ៗស្រាលៗ ជម្រុញអោយស្រទាប់ស្បែកយើងផលិតកោសិកាថ្មី ទទួលបានស្បែកមុខម៉ត់រលោង​និងស្មើរសាច់ជាងមុន


៣. សម្លាប់មេរោគ៖ Salicylic acid ប្រឆាំងនឹងបាក់តេរីលើស្បែករបស់យើងដែលអាចនាំអោយឡើងមុនបើសម្អាតមិនបានល្អត្រឹមត្រូវ។ នោះហើយជាមូលហេតុដែលគ្រូពេទ្យជំនាញខាងសើស្បែក និងអ្នកជំនាញផ្នែកស្បែកភាគច្រើនណែនាំអ្នកដែលកើតមុនអោយមានសាប៊ូលាងមុខដែលមានsalicylic acid


៤. សម្អាតរន្ធញើស៖ Salicylic acid អាចចូលទៅដល់ក្រពេញប្រេងដែលធ្វើឱ្យវាងាយស្រួលក្នុងការសម្អាតអ្វីៗដែលកកស្ទះនៅក្នុងរន្ធញើសអោយបានស្អាតល្អ។ នៅពេលដែលរន្ធញើសស្ទះ វាធ្វើឱ្យកើតមុននិងរន្ធញើសរីកធំៗ។ សម្រាប់ស្បែកធម្មតា វាជួយកម្ចាត់មុនក្បាលស មុនក្បាលខ្មៅបានយ៉ាងល្អទៀតផង។


តើត្រូវការរយះពេលយូរប៉ុណ្ណាទើបឃើញលទ្ធផល?

ជាធម្មតាការប្រើផលិតផលដែលមានសារធាតុនេះ ត្រូវការយ៉ាងហោចណាស់ពីរខែដើម្បីឃើញលទ្ធផល ប៉ុន្តែចំពោះការប្រើប្រាស់សាប៊ូលាងមុខដែលមានផ្ទុកសារធាតុSalicylic acid ២%អាចនឹងចាប់ផ្ដើមឃើញលទ្ធផលក្នុងរយះពេលពីរអាទិត្យនៃការប្រើប្រាស់។


តើសារធាតុនេះអាចផ្ដល់ផលរំខានអ្វីខ្លះ?

Salicylic Acid ជាសារធាតុជម្រុះកោសិកា​ស្រាលមួយដែលគេស្រលាញ់ច្រើន ដោយសារតែវាមានប្រយោជន៍ល្អច្រើនដល់ស្បែក តែវាក៏មានផលរំខានមួយចំនួនផងដែរព្រោះវាជាសារធាតុសកម្ម។


វាអាចធ្វើអោយស្បែកមួយចំនួនឆ្លងកាត់ដំណាក់កាលមួយហៅថា”Purging” ដែលជាពេលដែលស្បែកយើងជម្រុញមុនមួយចំនួនដែលស្ថិតនៅក្រោមស្បែកឡើងមកលើ និយាយអោយស្រួលស្តាប់គឺទាញមុនកប់ចេញមកលើស្បែក។​ ដំណាក់កាលនេះមានរយពេលពីមួយខែទៅ២ខែ ហើយស្បែកយើងនឹងបានល្អប្រសើរមកវិញ។ បើប្រើសារធាតុនេះ ហើយមិនបានប្រើប្រាស់ឡេចិញ្ចឹម/ឡេផ្ដល់សំណើម និងឡេការពារកម្ដៅថ្ងៃ​អោយបានត្រឹមត្រូវគ្រប់គ្រាន់ វាអាចធ្វើអោយស្បែក​ស្ងួត​ របក រលាក និង​ផ្សេងៗ។ល។


Salicylic Acid អាចប្រើបានសម្រាប់គ្រប់ប្រភេទស្បែកនិងពិសេសសម្រាប់អ្នកដែលមានមុន។ និយាយរួមទៅបើមានសារធាតុផ្សំនេះនៅក្នុងroutineរបស់អ្នក​គឺមិនខាតឡើយ។


តើស្ត្រីមានផ្ទៃពោះប្រើ​ Salicylic Acid បានទេ?

យោងទៅតាមមហាវិទ្យាល័យគ្រូពេទ្យជំនាញខាងរោគស្ត្រីអាមេរិកាំង American College of Obstetricians and Gynecologists បាននិយាយថាស្រ្តីមានផ្ទៃពោះអាចប្រើផលិតផលដែលមានសារធាតុ Salicylic acid ដែលមានភាគរយ 2% ចុះក្រោម ហើយជៀសវាងការប្រើប្រាស់សារធាតុនេះក្នុងកម្រិតខ្ពស់ដូចជា Peel។ តែទោះជាយ៉ាងណាក្តី ស្ត្រីមានផ្ទៃពោះគួរតែពិភាក្សាជាមួយដុកទ័រផ្ទាល់ខ្លួន ដើម្បីប្រាកដប្រជាបន្ថែមទៀត​ព្រោះស្បែក និងសុខភាពមនុស្សម្នាក់ៗមានសភាពខុសគ្នា។


តើគួរប្រើសារធាតុនេះបែបណាដើម្បីអោយមានប្រសិទ្ធិភាព?

ដោយសារសារធាតុនេះជាប្រភេទសារធាតុសកម្ម ដូចនេះយើងគួរចាប់ផ្តើមប្រើប្រាស់វាស្រាលៗ និងយឺតយឺតប្រសិនបើយើងប្រើសារធាតុនេះក្នុងទម្រង់ទុកលើមុខ តែបើជាប្រភេទហ្វមអាចប្រើរាល់ថ្ងៃបាន តែនៅតែមើលតាមសភាពស្បែកផងដែរ។ បើប្រើជាផលិតផលទុកលើមុខ គួរចាប់ផ្តើមប្រើ២ដងក្នុងមួយអាទិត្យសិន ហើយចាំដម្លើងទៅ៣ ឬ៤ដងក្នុងមួយអាទិត្យតាមភាពខ្លាំងនិងខ្សោយនៃស្បែក។ ត្រូវតែលាបឡេសំំណើម ឬឡេចិញ្ចឹម និងឡេការពារកម្តៅថ្ងៃអោយបានត្រឹមត្រូវ មកតាមក្រោយ។​ នៅពេលថ្ងៃបើត្រូវថ្ងៃច្រើន ត្រូវប្រាកដថាលាបឡេកម្តៅថ្ងៃឡើងវិញជារៀងរាល់២ ទៅ៣ ម៉ោងម្តងផង។


កុំភ្លេចថែស្បែក​ និងថែសុខភាពផងណា

រក្សាសិទ្ធិដោយ BESOMA


1,218 views1 comment

Recent Posts

See All

1 comentario


BESOMA
BESOMA
15 feb 2021

What’s your experience with Salicylic acid? 💕💕

Me gusta
bottom of page